បុណ្យកឋិនទានវត្តត្នោត        
	
		   ខ្ញុំព្រះករុណា អាត្មាភាព និងអាចារ្យគណៈកម្មការ  ចំណុះជើងវត្ត វត្តពោធិរតនារាម(ត្នោត) ភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី  ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រៃមាស(បីខែ)ក្នុងពទ្ធសីមាវត្តត្នោត និងប្រមូលបច្ច័យកសាងសាលាឆាន់ថ្មី កសាងអំពីបេតុង។
	
		           អាស្រ័យហេតុនេះ ខ្ញុំព្រះករុណា យើងខ្ញុំសូមនិមន្ត យាង អញ្ជើញ  សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមក្នុងកម្មវិធីបុណ្យនេះ និងអនុមោទនា កុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗអង្គ និងរៀងៗខ្លួន។
	
		                                                         កម្មវិធីបុណ្យ
	
		ថ្ងៃចន្ទ័ ១៣កើត ខែកត្កិក  ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា គ.ស២០១៥  »ពេលម៉ោង០២:០០រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រៃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។
	
		»លុះព្រឹកឡើងថ្ងៃអង្គារ៍១៤កើត ត្រូវនឹងថ្ងៃទី២៤ ខែឆ្នាំដដែលម៉ោង៦:៣០ព្រឹកប្រគេនយាគូដល់ព្រះសង្ឃ។
	
		»ម៉ោង១០:០០ថ្ងៃត្រង់វេរភត្តាហារប្រគេនព្រះសង្ឃ ម៉ោង០១:០០រសៀលដង្ហែអង្គកឋិនទានប្រទក្សិណ ៣ជុំព្រះវិហារ រួចវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។
 
	                                                     អ្នកផ្តើមបុណ្យ
	
		-ព្រះមហា សាន ភារ៉េត  វត្តបទុមវតី          -ព្រះមហា អ៊ឹម សំអាត (តាស្រែហុយ)
	
		-ព្រះមហា ខាត់ សុគឿន (ព្រះគ្រូកង្រី)        -ព្រះភិក្ខុ នៅ សូរិយា (ឥណ្ឌាលក់មុង)
	
		-ព្រះធម្មាចារ្យ វ៉ាន់ ចិន្តា បាត់ដំបង            -ឧបាសក  ហែម សុខមាន និងភរិយាព្រមទាំងបុត្រ
	
		-ឧបាសិកា     តាំង គឹម កូយ និងកូនចៅ     -ឧបាសិកា   ខូយ សុណ្ណនី  និងកូនចៅ
	
		-ឧបាសិកា   សឿង សុគា និង                   -ឧបាសិកា    សឿង សម្បូរ  ព្រមទាំងកូនចៅ
	
		-ឧបាសិកា  អ៊ុក ចិន្ដា                             `-ឧបាសិកា  នី ហឿន  ព្រមទាំងបុត្រ
	
		-ឧបាសក ខេម និងភរិយា នេត្រ ភារី          -ឧបាសិកា នេត្រ សុភ័ណ្ឌ ព្រមទាំងបុត្រ
	
		-អាចារ្យគណៈកម្មការ  ចំណុះជើងវត្តត្នោត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន
	
		-ទូរស័ព្ទទាក់ទង ០៦៨ ២២២ ៧០៥  !  ០១២ ៦១២ ៧០៥
 
	 
	 
	 
	
	.jpg)