Slide Item 1
Slide Item 3
Slide Item 2
Slide Item 4

    វីដេអូរ

    វត្ថុតំណាងព្រះពុទ្ធ

    ផ្សាយ : 6 កុម្ភៈ 2024
    (អាន : 60 ដង)

    ភ្លេងប្រពៃណី

    ផ្សាយ : 14 កុម្ភៈ 2023
    (អាន : 619 ដង)

    បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២

    ផ្សាយ : 16 មិនា 2021
    (អាន : 890 ដង)

    កត្តញ្ញូ

    ផ្សាយ : 16 មិនា 2021
    (អាន : 689 ដង)

    បុណ្យបច្ច័យ៤

    ផ្សាយ : 16 មិនា 2021
    (អាន : 541 ដង)

    ស្តាប់ធម្មទេសនា

    បុណ្យកាន់បិណ្ឌ វត្តត្នោត សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ១
    បុណ្យកាន់បិណ្ឌវត្តសារាវ័នតេជោ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
    ទីពឹង៣យ៉ាងរបស់មនុស្ស
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងចេតិយ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹម ភាគ១
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងប្រាង្គ សម្ដែងដោយ​ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹមគ្រហឹមដូចតោ ភាគ២

          

    Tel: (+855) 70 222 705

    Tel: (+855) 12 612 705

    Flag Counter

    ការចូលព្រះវស្សានៅវត្តបទុមវតី

    ការចូលព្រះវស្សានៅវត្តបទុមវតី

    ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ កក្តដា គ.ស២០១៧ ជាថ្ងៃដែលព្រះសង្ឃក្នុងព្រះពុទ្ធសាសនាទូទាំងពិពភលោកត្រូវចូលព្រះវស្សា៣ខែ

       វត្តបទុមវតី ជាវត្តដែលមានចំនួនព្រះសង្ឃច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា និងសម្បូរទៅដោយបញ្ញាវន្ត និងធម្មកឋិក ធម្មាចារ្យ ឧទ្ទេសាចារ្យ គង់នៅព្រមទាំងសិស្សនិស្សិត ក៏ស្នាក់នៅច្រើនជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងព្រះមុនីកោសល ឃឹម សន​ ព្រះមេគណរាជធានីភ្នំពេញ ។​ ​  

    ម៉ោង៤កន្លះល្ងាច ក្រោយពីសម្លេងរគាំងបន្លឺចប់ ក្នុងវិហារ វត្តបទុមវតី ពេញទៅដោយព្រះសង្ឍ ឯកសណ្ឋានក្រាក់ខ្នុរកំពុងតំរៀបជួរតាមលំដាប់ព្រះវស្សា និងផ្ទៀងផ្ទាត់ចំនួនតាមកុដិទាំង៣៨កុដិ មានព្រះសង្ឃ៤៨៥អង្គ មនស្សការព្រះរតនត្រៃ និងធ្វើកិច្ចវត្តចំពោះសម្តេចព្រះចៅអធិការ។

    សម្តេចព្រះចៅអធិការបានប្រទានឱវាទទាក់ទងទៅនិងពិធីប្រតិបត្តិនៅក្នុងព្រះវស្សា និងការសាមគ្គីគ្នា បដិបត្តិតាមធម៌វិន័យព្រះពុទ្ធ ព្រមទាំងការថែរក្សាអនាម័យនិងបរិស្ឋាន។  សម្តេចអធិដ្ឋាន ចូលព្រះវស្សាមុនគេ បន្ទាប់មកព្រះសង្ឍជាថេរៈវស្សាចាស់ក៏អធិដ្ឋានបន្តបន្ទាប់គ្នា និងតាមលំដាប់ជួរ ទាំងអស់អង្គ ជាចុងក្រោយព្រះមន្ត្រីសង្ឃ ប្រកាសពេលវេលា ឡើងនមស្សការ ពេលព្រឹក ពេលល្ងាច ពេលសមាទានសីលនិង ធ្វើឧបោសថកម្ម ។

      បញ្ជាក់់៖ ការចូលព្រះវស្សាមិនមែនហៅថា បវារណាចូលព្រះវស្សាទេគឺហៅថាការអធិដ្ឋានចូលព្រះវស្សា ឯបវារណា គឺគេធ្វើតែនៅថ្ងៃចេញព្រះវស្សាប៉ុណ្ណោះ គេហៅថាបវារណាចេញព្រះវស្សា ជាឈ្មោះនៃសង្ឃកម្មគឺបវារណាកម្ម៕