Slide Item 1
Slide Item 3
Slide Item 2
Slide Item 4

    ស្តាប់ធម្មទេសនា

    បុណ្យកាន់បិណ្ឌ វត្តត្នោត សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ១
    បុណ្យកាន់បិណ្ឌវត្តសារាវ័នតេជោ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
    ទីពឹង៣យ៉ាងរបស់មនុស្ស
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងចេតិយ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹម ភាគ១
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងប្រាង្គ សម្ដែងដោយ​ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹមគ្រហឹមដូចតោ ភាគ២

    វីដេអូរ

    វត្ថុតំណាងព្រះពុទ្ធ

    ផ្សាយ : 6 កុម្ភៈ 2024
    (អាន : 14 ដង)

    ភ្លេងប្រពៃណី

    ផ្សាយ : 14 កុម្ភៈ 2023
    (អាន : 596 ដង)

    បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២

    ផ្សាយ : 16 មិនា 2021
    (អាន : 851 ដង)

    កត្តញ្ញូ

    ផ្សាយ : 16 មិនា 2021
    (អាន : 664 ដង)

    បុណ្យបច្ច័យ៤

    ផ្សាយ : 16 មិនា 2021
    (អាន : 517 ដង)

    អត្ថន័យនៃបុណ្យមាឃបូជា

     

    បុណ្យមាឃបូជា

    មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដែលគេតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ (ជាខែទីបីរបស់ខ្មែរ)។ ក្នុងប្រទេសកម្ពុជា ការងារទាំងឡាយត្រូវបានឈប់សម្រាកមួយថ្ងៃដើម្បីប្រារព្ធកម្មវិធីបុណ្យនេះ។បុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជាតាំងពីរជ្ជកាលព្រះអង្គដួង(ក្រុងឧត្ដុង្គ ព.ស២៣៩៧ គ.ស១៨៥៤)ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថា (មាឃបូជា)តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សមក។ កម្មវិធីបុណ្យមាឃបូជាប្រារព្ធឡើងរំឭកដល់ព្រឹត្តិការណ៍ធំៗពីរនៅក្នុងព្រះពុទ្ធសាសនាកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅហើយជាប់ទាក់ទងជាមួយខែមាឃ។ព្រឹត្តិការណ៍ទាំងពីរនោះកើតឡើងនៅក្នុងខែមាឃដូចគ្នាប៉ុន្តែខុសឆ្នាំ ១.គឺទើបត្រាស់ថ្មីៗ១ទៀតគឺជិតចូលនិព្វាន។ ព្រឹត្តិការណ៍ធំទាំងពីរនោះគឺ ៖

    ១-ការប្រជុំចតុរង្គសន្និបាទនិងសកម្មភាពផ្សេងៗកើតឡើងក្នុងថ្ងៃនោះ គឺប្រារព្ធនៅ ឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះក្រោយពេលបានត្រាស់ដឹងបាន៩ខែ ។

    ២-ការដាក់អាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃឆ្នាំរោង នៅបាវាឡចេតិយ៍ ជិតក្រុងវេសាលី នៅនឹងមុខ មាររាធិរាជ ថា”ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន "។

                                                   *ចត្តរង្គសន្និបាត                         ការជួបជុំធំ ដម្បូង នៅឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះ ក្រោយពីត្រាស់ដឹងបាន៩ខែ (បបញ្ សូទនី អដ្ឋកថា មជ្ឃិមនិកាយ

    ១.មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ (១៥កើត) ប្រកបដោយផ្កាយនក្ខត្តឫក្សប្រចាំខែមាឃ ។

     ២.កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភិក្ខុសតានិ ភិក្ខុ១២៥០អង្គឥតមានអ្នកណានិមន្ត មកប្រជុំគ្នាខ្លួនឯងតែម្តងតាមធម្មតារបស់ខ្លួន។

    ៣.តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាអនាគាមិ សុក្ខវិបស្សកអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុទាំងឡាយនោះ ជាបុថុជ្ជន ឬ ជាសោតាបន្ន័ ឬ សកទាគាមី ឬ អនាគាមី ឬ ព្រះអរហន្តសុក្ខវិបស្សក សូម្បីមួយរូបមិនមានឡើយ មានសុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦គ្រប់រូប។

    ៤.ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ សម្បីតែភិក្ខុមួយរូបដែលកោរសក់ដោយកាំបិតហើយបួសក៏គ្មាន សុទ្ធតែជាឯហិភិក្ខុទាំងអស់។               

    *ព្រឹត្តិការណ៍ ក្នុងថ្ងៃធ្វើសន្និបាតនោះជាថ្ងៃដែល ព្រះសារីបុត្តបានសម្រេចធម៌ជាព្រះអរហត្ត តាំងពីព្រឹក គឺ១៥ថ្ងៃក្រោយពីជួបព្រះពុទ្ធ ឯមោគ្គល្លានសម្រេចតាំងពីថ្ងៃទី៧ ក្រោយពីបានព្រះពុទ្ធមកម្លេះ ។

    *នៅក្នុងសន្និបាតនោះព្រះពុទ្ធក៏ទ្រង់ស្ថាបនា ព្រះសារីបុត្ត និងព្រះមោគ្គល្លានជាសាវ័កស្តាំ ឆ្វេង របស់ព្រះអង្គចាប់ពីពេលនោះដែរ។

    *បន្ទាប់មកព្រះអង្គក៏ទ្រង់សម្តែងឱវាទបាតិមោក្ខក្នុងកណ្តាលទីប្រជុំនោះថា ៖    ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា នហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋ យន្តោ                                                              អំណត់គឺសេចក្តីអត់ធន់ គឺជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតិដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។     

    សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ  កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។

     អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ  អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ        កិរិយាមិនតិះដៀល (អ្នកដទៃ) ១ កិរិយាមិនបៀតបៀន (អ្នកដទៃ) ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុភត្តហារ ១ ទីដេក និង ទីអង្គុយដ៏ស្ងាត់ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត ១ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។   *ចុះព្រះអង្គហេតុម្តេចក៏ទើបដាក់អាយុសង្ខារនៅពេលនោះ ពេលមុននោះ ម៉េចក៏មិនដាក់អាយុសង្ខារឲ្យហើយទៅ?

    +ត្រង់នេះ ឧបមាថា យើងទៅដណ្តឹងកូនគេមិនទាន់ដឹងថាគេឲ្យ ឬ មិនឲ្យផង មិនទាន់ដឹងថាបានឬមិនបានផង ម៉េចនឹងត្រូវដាក់ថ្ងែការមុន ។ លុះណាតែយើង ដឹងច្បាស់ថា បានរួចរាល់ហើយទើបកំណត់ថ្ងៃការបាន។                                                                                ព្រះសម្ពុទ្ធព្រះអង្គទ្រង់រៀបចំសាសនា ឲ្យរឹងប៉ឹងសិន ដូចពាក្យដែលទ្រង់សម្តែងប្រាប់ មារ ថា ដរាបណាដែលបរិស័ទទាំងបួនរបស់តថាគត នៅមានគុណសម្បត្តិ មិនទាន់គ្រប់បីប្រការទេ ដរាបនោះនឹងមិនបរិនិព្វានឡើយ សម្បត្តិបីប្រការគឺ

    ១- ជាអ្នកប្រាជ្ញ យល់ និងបដិបត្តិតាម ពាក្យទូន្មានបានត្រឹមត្រូវ

    ២- អាចនាំយក ធម៌នោះទៅណែនាំទូន្មានអ្នកដទៃបាន

    ៣- បើមានអ្នកណាពោលតិះដៀលធ្វើឲ្យជំទាស់ ឬ សម្តែងពាក្យទូន្មានខុសអាចពោលកែខៃចង្អុលបង្ហាញឲ្យត្រឹមត្រូវតាមគោលការណ៍ របស់ពុទ្ធវចនៈបាន។

    *ចំណែកការបូជា គឺការថ្វាយ​ ប្រគេន ជូន ដ៏ខ្ពង់ខ្ពស់...

    បូជាមានពីរ គឺ អាមីសបូជា នឹង បដិបត្តិបូជា

    + អាមីសបូជាគឺការយកផ្កាភ្ញីប្រទីបជ្វាលាគ្រឿងក្រអូបជាដើមមកបូជាដល់ព្រះពុទ្ធបដិមាដោយការរលឹកដល់ព្រះអង្គ។

    បូជកោ លភតេ បូជំ អ្នកណាបូជាគេ គេនឹងបូជាអ្នកនោះវិញ។                                          

    -ពុទ្ធបូជា មហាតេជោ បូជាព្រះពុទ្ធនឹងមានតេជះ     

    -ធម្មបូជា មហាបញ្ញោ បូជាព្រះធម៌នាំឲ្យមានបញ្ញា            

    _សង្ឈបូជា មហាធនំ បូជាព្រះសង្ឈនាំឲ្យមានទ្រព្យធន                                                

    +បដិបត្តិបូជាគឺការគោរពប្រតិបត្តិតាមឱវាទរបស់ព្រះអង្គ ដូចមានក្នុងឱវាទបាតិមោក្ខនោះឯងព្រមទាំងមករក្សាសីលសូត្រចម្រើនភាវនា។             ពពួកជន ទាំងក្មេងទាំងចាស់ ទាំងពាលទាំងបណ្ឌិត ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានសេចក្តីស្លាប់នៅខាងមុខ  ភាជនៈដីដែលជាងសូនឡើង ទាំងតូចទាំងធំ ទាំងឆ្អិនទាំងឆៅគ្រប់ប្រភេទ មានការបែកជាទីបំផុត ដូចម្តេចមិញជីវិតរបស់សត្វទាំងទ្បាយ ក៏ដូច្នោះដែរ។វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគតសល់តិច តថាគតនឹងលះពួកអ្នកទៅ តថាគតបានធ្វើទីពឹងដល់ខ្លួនហើយ ពួកអ្នកចូរកុំប្រមាទ មានសតិ មានសីលដោយល្អចុះ ចូរជាអ្នកមានសេចក្តីត្រិះរិះតាំងមាំដោយល្អ ចូរតាមរក្សាចិត្តរបស់ខ្លួនចុះ ។